
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៩មិថុនានេះ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស ដែលនេះជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀតដែល កម្ពុជាទទួលបានមេដាយច្រើនជាងឆ្នាំមុនៗ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានបង្ហាញនូវមោទភាពចំពោះការខិតខំរបស់អត្តពលិកកម្ពុជា ក្នុងការដណ្តើមបានមេដាយជូនជាតិ និងការប្រឹងប្រែងប្រែងក្រុមការងាររៀបចំទីលានប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ប្រកបដោយស្តង់ដារនៃកីឡានីមួយៗ និងជោគជ័យ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕




