Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អ្នកជំនាញអះអាងថាការទិញផ្ទះដោយបង់រំលោះជាមួយក្រុមហ៊ុនអចលនទ្រព្យគឺមានហានិភ័យខ្ពស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញបានអះអាងថា ការទិញផ្ទះ ដោយបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គឺមានហានិភ័យខ្ពស់ណាស់ បើធៀបជាមួយការប្រើទិញតាមរយៈកម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ការអះអាងនេះកើតមានឡើងក្រោយអតិថិជនបានជួបបញ្ហាក្នុងការបង់រំលោះផ្ទះឬអចលនទ្រព្យដោយផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន។ នេះជាការលើកឡើងរបស់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី បានពន្យល់ថា ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន អតិថិជនមិនមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើផ្ទះនោះទេ ដូចនេះក្រុមហ៊ុនអាចយកផ្ទះគេវិញបានគ្រប់ពេលវេលា។ ខណៈការប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ អតិថិជនជាម្ចាស់កម្មសិទ្ធិលើផ្ទះដោយផ្ទាល់ ដូចនេះរាល់ការរឹបអូសផ្សេងៗ ត្រូវឆ្លងកាត់និតិវិធី និងសាលក្រមពីតុលាការ ដោយតម្រូវអោយមានការលក់ឡៃឡុង ហើយប្រគល់ប្រាក់នៅសល់ជូនអតិថិជនវិញ។

លោកបន្តថា ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន មិនមានការសិក្សាពីសុខមាលភាពហិរញ្ញវត្ថុរបស់អតិថិជនទេ ខណៈកម្ចីតាមធនាគារឬមីក្រូហិរញ្ញវត្ថុមានការសិក្សាលម្អិតពីចំណូល និងលទ្ធភាពសងរបស់អតិថិជន។ ដូចនេះ អតិថិជនងាយនឹងធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ឬឈានដល់បាត់បង់ផ្ទះតែម្តង ដូចដែលយើងឃើញក្នុងរយៈពេលថ្មីៗនេះ។

គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានសមត្ថភាពពេញលេញ ក្នុងការជួយពិនិត្យលិខិតស្នាម ឬភាពស្របច្បាប់នៃផ្ទះ ឬអចលនទ្រពដែលអតិថិជនទិញ។ ខណៈជារើយៗ យើងសង្កេតឃើញគម្រោងមួយចំនួន មិនមានច្បាប់អាជីវកម្ម ឬមិនបានបំពេញលក្ខខណ្ឌស្របច្បាប់នៅឡើយ។ អតិថិជន នឹងមិនជួបបញ្ហាបែបនេះទេ បើគាត់ប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។

កម្ចីតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានយន្តការ និងការអនុវត្តច្បាប់ច្រើនក្នុងការការពារអតិថិជន ហើយប្រសិនបើអតិថិជន មិនពេញចិត្តដំណោះស្រាយនានាដាក់ចេញដោយគ្រឹះស្ថាន គាត់អាចប្តឹងទៅកាន់សមាគម ឬធនាគារជាតិនៃកម្ពុជា ដើម្បីសុំអន្តរាគមន៍។ កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានអត្រាការប្រាក់ល្អជាង ការបង់ផ្ទាល់ជាមួយក្រុមហ៊ុន ឬបុរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង