Khmer suport khmer cc time

រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់វិស័យឯកជននិងភាគីពាក់ព័ន្ធ ឱ្យបន្តចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ដើម្បីជំរុញការកែច្នៃកសិផល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាទំនាក់ទំនងឈានរកការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ជំរុញលើការកែច្នៃកសិផល ការពង្រឹងខ្សែច្រវាក់តម្លៃ ការតភ្ជាប់ទីផ្សារ និងជំរុញកសិករចងក្រងជាសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ឌិត ទីណា បានលើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាទំនាក់ទំនងឈានរកការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ជំរុញលើការកែច្នៃកសិផល ការអភិវឌ្ឍន៍ភស្តុភារកម្មត្រជាក់ ការបង្កើតកញ្ចប់ហិរញ្ញវត្ថុដែលមានភាពបត់បែន កម្ចីការប្រាក់ទាបឆ្លើយតបនឹងបរិបទជាក់ស្តែង ការពង្រឹងខ្សែច្រវាក់តម្លៃ ការតភ្ជាប់ទីផ្សារ និងជំរុញកសិករចងក្រងជាសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

គួរបញ្ជាក់ថា វេទិកា(CAFE26) ជាវេទិកាដ៏រស់រវើក និងការតាំងពិព័រណ៍ផលិតផលដ៏សម្បូរបែប ជាពិសេសការចូលរួមយ៉ាងច្រើនកុះករ ដែលបង្ហាញពីស្មារតីសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួបជុំរវាងរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ចជន វិនិយោគិនជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកផលិត សហគមន៍កសិកម្ម និងកសិករ ផ្សាភ្ជាប់ទំនាក់ទំនង ការកសាងភាពជាដៃគូយូរអង្វែង ការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិស្បៀងអាហារ ការផ្គូផ្គងអាជីវកម្ម ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលជាទិសដៅនៃកម្មវិធីនាពេលនេះ សំដៅប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យដើរទៅមុខប្រកបដោយភាពស្វាហាប់ ការបង្កើតបរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីកសិកម្ម។

ការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងវិស័យកសិកម្មកម្ពុជា ដែលជាកត្តាសំខាន់ និងនាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងការស្វែងរកឱកាសសម្រាប់កសិករ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្មនិងទំនើបកម្មកសិកម្ម សហគ្រិនភាព និងការបង្កើនតម្លៃបន្ថែម សំដៅធានាបានសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕

Khcct banner

អត្ថបទទាក់ទង