Khmer suport khmer cc time

ស្ថានីយខ្សែកាបអុកទិកក្រោមបាតសមុទ្រ ត្រូវបានចុះបឋមសិលាសាងសង់នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣តុលានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ ស្ថានីយ៍ខ្សែកាបអុកទិក ក្រោមបាតសមុទ្រ ត្រូវបានចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិ គគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ពិធីនេះ មានការចូលរួមជាអធិបតីភាពលោក តុល ញ៉ក់ អគ្គនាយកទូរគមនាគមន៍ នៃក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ និង លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។

គម្រោងសាងសង់ស្ថានីយ៍ខ្សែកាបអុកទិកក្រោមបាតសមុទ្រនេះ ជាគម្រោងរបស់ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍កម្ពុជា។ ក្រុមហ៊ុនដែលទទួលការសាងសង់នេះមានឈ្មោះ CRCC Harbour & Channel Enqineering Bureau Group Co.Ltd ចំពោះការសាងសង់ស្ថានីយ៍នេះគឺមានរយៈពេល៧ខែ និងបញ្ចប់ជាស្ថាពរ។

គួរបញ្ជាក់ថា បណ្តាញខ្សែកាបអុកទិក ក្រោមបាតសមុទ្រនេះ គឺតភា្ជប់ពីប្រទេសចិន ហុងកុង

ក្រោមបាតឆ្ពោះមកប្រទេសវៀតណាម និង កម្ពុជា ហើយនៅថ្ងៃអនាគត កម្ពុជានឹងទទួលបានសេវាអ៊ិនធឺណេត 5G 6G កាន់តែលឿនរហ័សជាងមុនសម្រាប់បំពេញតម្រូវការដល់អ្នកវិនិយោគ និង ពលរដ្ឋ៕


Khcct banner

អត្ថបទទាក់ទង