ព្រះសីហនុ៖ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក Emanule ប្រធាននាវាទេសចរណ៍ Villa Vie Odyssey បានថ្លែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ដែលបានចុះមកសួរសុខទុក្ខ និងជួយសម្រួលការងារមួយចំនួនដល់ភ្ញៀវទេសចរលើនាវាទាំងជាង២០០នាក់។
ទាក់ទងផែនការធ្វើដំណើរបន្ត លោក Emanule បានអះអាងថា នាវាគ្រោងនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ បន្ទាប់ពីទទួលបានការទូទាត់ថ្លៃឥន្ធនៈ (Bunker) ដែលកំពុងរង់ចាំនៅពេលនេះ ព្រមទាំងការទទួលបានព័ត៌មានផ្លូវការ និងការរៀបចំឯកសារពាក់ព័ន្ធរួចរាល់ មុននឹងសម្រេចចិត្តចេញដំណើរទៅកាន់គោលដៅបន្ទាប់។លោកសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចអន្តរាគមន៍ពីកម្ពុជា ស្ថានភាពនឹងទទួលបានលទ្ធផលល្អប្រសើរ ហើយពួកគេប្តេជ្ញានឹងវិលមកកម្ពុជាជាថ្មី។
សូមស្តាប់បទសម្ភាសន៍លម្អិត៖