ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៤លាននាក់នៅរយៈពេល៩ខែឆ្នាំ២០២៣
ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះមានសរុប ៤.០៩៨.៤០១នាក់ កើនឡើង ៦១,៤៧% ធៀបនឹង០៩ខែ ឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែ ២.៥៣៨.០៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។