Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-អាហ្សង់ទីន ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍និងការវិនិយោគរវាងគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ កម្ពុជា និង អាហ្សង់ទីន បានពិភាក្សាអំពីវិធី និងមធ្យោបាយដើម្បីឆ្ពោះទៅមុខនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងកសិកម្ម ខណៈចំណងមិត្តភាពរវាងប្រទេសទាំងពីរទទួលបានការវាយតម្លៃខ្ពស់ ពិសសេភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំសម្រាប់ការលើកកម្ពស់នៃទំនាក់ទំនងនេះ។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Gustavo Alberto Martino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋអាហ្សង់ទីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា និងសាធារណរដ្ឋអាហ្សង់ទីន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំសម្រាប់ការលើកកម្ពស់នៃទំនាក់ទំនងនេះ។

ភាគីទាំងពីរក៏បានពិភាក្សាប្រកបដោយផលិតភាពលើការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដែលបានព្រមព្រៀងគ្នាក្នុងអំឡុងការពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ ហើយបានចែករំលែកការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយដើម្បីឆ្ពោះទៅមុខនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងកសិកម្ម។

ជាចុងក្រោយ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា តាមរយៈការជួយគ្នាទៅវិញទៅមកនៅក្នុងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ASEAN-MERCOSUR៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង