Khmer suport khmer cc time

អាជីវករនិងពាណិជ្ជករជាង២៥០លាននាក់នៅទូទាំងតំបន់អាចទទួលការទូទាត់សងប្រាក់តាមBakongរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។

យោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈប្រព័ន្ធបាគង (Bakong) កម្ពុជាបានសម្រេចការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយ ប្រទេសចិន ឥណ្ឌា ជប៉ុន ឡាវ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម និងកំពុងពង្រីកការតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នាពេលខាងមុខ។

បើតាមរបាយការណ៍ដដែល បច្ចុប្បន្ន អាជីវករ និងពាណិជ្ជករជាង ២៥០ លាននាក់ នៅទូទាំងតំបន់ អាចទទួលការទូទាត់សងប្រាក់តាមរយៈប្រព័ន្ធបាគងបានយ៉ាងទូលំទូលាយ។

ធនាគារជាតិនៃកម្ពុជា (NBC) បានប្រដូចប្រព័ន្ធបាគង (Bakong)ដូចលំហូរទឹកនៅទន្លេ "ចតុមុខ" ឬទន្លេបួនមុខ។ក្នុងចំណោមទន្លេទាំងបួន ទន្លេសាប មានបាតុភូតទឹកហូរពិសេសផ្តាច់គេ ដោយផ្លាស់ប្តូរទិសដៅលំហូរទឹកជាទៀងទាត់ គឺម្តងហូរចូល និងម្តងហូរចេញ។

សម្រាប់ប្រព័ន្ធបាគង (Bakong) ក៏បានបង្កើតសមិទ្ធផលដ៏ពិសេសលេចធ្លោស្រដៀងគ្នា ជំនួសឱ្យការកសាងឡើងដោយយកតាមគំរូនៃការអភិវឌ្ឍរបស់ប្រទេសផ្សេងៗ កម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់តាមលំនាំផ្ទាល់ខ្លួនឯង ដែលសមស្របនឹងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ៕

Khcct banner

អត្ថបទទាក់ទង