681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៤លាននាក់នៅរយៈពេល៩ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះមានសរុប ៤.០៩៨.៤០១នាក់ កើនឡើង ៦១,៤៧% ធៀបនឹង០៩ខែ ឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែ ២.៥៣៨.០៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ការកើនឡើងនេះដោយសារ គោលដៅទេសចរណ៍បានបើកពេញលេញឡើងវិញ និង ការគ្រប់គ្រងតំបន់ឆ្នេរមានភាពល្អប្រសើរ និង មានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនផងដែរ។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុមានសរុបជាង៤លាននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣.៨៥៩.៩២៥នាក់ កើនឡើង ៧០,៧៦% ធៀបនឹង០៩ខែ ឆ្នាំ២០២២(២.២៦០.៣២៨នាក់) និងភ្ញៀវបរទេសផ្ទៃក្នុង ២៣៨.៤៧៦នាក់ ថយចុះ ១៤,១៤% ធៀបនឹង០៩ខែ ឆ្នាំ២០២២ (២៧៧.៧៦៤នាក់)។

ប្រភពទីផ្សារទេសចរណ៍សំខាន់ទាំង១០របស់ខេត្តព្រះសីហនុក្នុងរយៈពេល៩ខែឆ្នាំ២០២៣មានដូចជា៖ ចិន៩៥.៥០៦នាក់, វៀតណាម ៩.២០៣នាក់, ថៃ ៤.២៥៦នាក់, ឥណ្ឌូនេស៊ី ៤.១២១នាក់, សហរដ្ឋអាម៉េរិក៣.៤៣១នាក់, ហ្វីលីពីន ៣.០៥៤នាក់, ម៉ាឡេស៊ី ២.៥០១នាក់, បារាំង ២.១២៤នាក់, អង់គ្លេស ១.៩៧៣នាក់, និងអាល្លឺម៉ង់ ១.៨៨៨នាក់៕

Khcct banner

អត្ថបទទាក់ទង