681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយ ត្រូវរក្សាឈ្មោះអ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិ បទ “ឱភ្នំពេញអើយ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។

បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ ឱភ្នំពេញអើយ រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង "ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្ទី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងន័យនេះ ក្រសួងព័ត៌មានជម្រាបថា រាល់ការផ្សព្វផ្សាយបទចម្រៀង "ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្ត្រី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ។

ក្រសួងបញ្ជាក់ថា ករណីដែលមានការផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារ លិខិតខាងលើ សូមឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការគោរព និងផ្តល់តម្លៃដល់ស្នាដៃម្ចាស់ដើម នៃបទចម្រៀងនេះ៕

Khcct banner

អត្ថបទទាក់ទង