681 ezgif.com resize
Swift cc time

ខេត្តកំពង់ស្ពឺប្រកាសជាខេត្ត«អស់មីន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពេលជួបជាមួយកម្មករ។ 

កំពង់ស្ពឺ៖ កំពង់ស្ពឺ នៅថ្ងៃទី ៣០ តុលានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសចាត់ទុកថា ជាខេត្ត«អស់មីន»ហើយក្លាយជា ជាខេត្តទី ១៣ ដែលអស់មីនទាំងស្រុង។នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។

បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទី១៣ដែលអស់គ្រាប់មីន បន្ទាប់ពីខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងកំពត។ ការដោះមីន ការបញ្ចប់សង្គ្រាម ផ្លាស់ប្តូរកំពង់ស្ពឺ ពីខេត្តដាច់ស្រយាល ទៅជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ដ៏ទាក់ទាញ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និង សមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានលើកឡើងពីសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យកម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ ២០២៥ ទៀតឡើយ។

បើតាមសម្តេច កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។

Khcct banner

អត្ថបទទាក់ទង