កំពង់ចាម៖ វត្តប្រាសាទរង្សី ហៅវត្តភូមិវាល បានទទួលបណ្ណសរសើរមេត្រីបរិស្ថាន ដោយវត្តប្រាសាទរង្សី បានចូលរួមប្រតិបត្តិមេត្រីបរិស្ថានបានល្អ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយភាពស្អាត ភាពបៃតង និងចីរភាព។
វត្តប្រាសាទរង្សី ហៅវត្តភូមិវាល មានទីតាងស្ថិតនៅក្នុងភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយព្រោះវត្តប្រាសាទរង្សីបានចូលរួមប្រតិបត្តិមេត្រីបរិស្ថានបានល្អ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយភាពស្អាត ភាពបៃតង និងចីរភាព វត្តនេះក៏ទទួលបានទទួលបណ្ណសរសើរមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា អតីតព្រះគ្រូចៅអធិការទី៨ នៃវត្តប្រាសាទរង្សី ព្រះគ្រូ បណ្ឌិតតោ នូ នួននាង ព្រះអង្គជាព្រះបិតាស្ថាបនិកដែលបានដឹកនាំ និងបន្សល់ទុកនូវសមិទ្ធិផលជាច្រើន ពិសេស ឧទ្យាន(សួនធម្មជាតិ) នៅក្នុងបរិវេណវត្តប្រាសាទរង្សី សាលាបឋមសិក្សាប្រាសាទរង្សី សាលាអនុវិទ្យាល័យសាមគ្គីរង្សី សាលាទួលម៉ុង(នៅខាងត្បូងភូមិវាល) និង ទួលផ្ទះកប្បាស(ទួលសហគមន៍បូជាសព-នៅខាងជើងភូមិវាល) ៕