នាយករដ្ឋមន្រ្តីសិង្ហបុរី គាំទ្រឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនផ្អែកតាមច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វង់ បានប្រកាសជំហរគាំទ្រឲ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយអត់ធ្មត់ និងបន្ធូរបន្ថយស្ថានការណ៍ ហើយបន្តការសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារសន្តិភាព