Smart saver cctime web bannertif

ក្រសួងទេសចរណ៍និងក្រុមហ៊ុនរដ្ឋចិននៃខេត្តហេរ៉ុងជាំង ចុំMoUលើការអភិវឌ្ឍប្រព័ន្ធថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នាលើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍប្រព័ន្ធថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts, Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រើប្រាស់ និងបម្រើការងារនៅក្រសួងទេសចរណ៍។

ពិធីចុះអនុស្សរៈនេះត្រូវបានធ្វើរវាងលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ អនុស្សរណៈនេះ ជាអនុស្សរណៈនៃការយោគយល់គ្នាថ្មីទី២ ដែលបានចុះក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហេរ៉ុងជាំង ហើយជាសមិទ្ធិផលថ្មីបន្ថែមសំដៅជួយជំរុញឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism Development) នៃឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥។

ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង