Smart saver cctime web bannertif

អាម៉េរិក ប្តេជ្ញាចាប់ដៃជាមួយកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងជួញដូរមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ គជបជ

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣០ មិថុនា បានប្តេជ្ញាចិត្តក្នុងការសហការជាមួយកម្ពុជា ប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ស៊ើបអង្កេតលើជនប្រព្រឹត្តការជួញដូរមនុស្សនៅកម្ពុជា។

ក្នុងជំនួបរវាងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាមួយលោក Andrew Leyva ប្រធានផ្នែកកិច្ចការនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតអាមេរិក បានពិភាក្សាអំពីវិធីសាស្រ្តបន្តការសហការ និងចែករំលែកព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដែលកំពុងកើនឡើង និងដើម្បីស៊ើបអង្កេតលើជនប្រព្រឹត្តការជួញដូរមនុស្សនៅកម្ពុជា។

លោក Andrew Leyva បានបញ្ជាក់ពីគោលជំហរថា អាម៉េរិកនឹងប្តេជ្ញាចិត្តក្នុងការការពារប្រជាជនអាម៉េរិក ដោយចាប់ឱ្យជនប្រព្រឹត្តបទល្មើសនៅតាមទីតាំងឆបោក ឱ្យទទួលខុសត្រូវ ដោយអាម៉េរិកធ្វើការសហការជាមួយសមត្ថកិច្ចកម្ពុជាដែលជាដៃគូ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង