Smart saver cctime web bannertif

អន្តរក្រសួង កំពុងរៀបចំគម្រោងជួសជុល និងអភិរក្សសំណង់សាលា«បាលីវត្តពិជ័យលង្កា»ហៅវត្ដឈើខ្មៅ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធនានា បាននឹងកំពុងរៀបចំគម្រោងជួសជុល ដើម្បីអភិរក្សសំណង់សាលាបាលីវត្តពិជ័យលង្កា ហៅវត្ដឈើខ្មៅ ដែលមានរចនាបថស្ថាបត្យកម្មអត្តសញ្ញាណ មានឯកលក្ខណៈពិសេសតាមរយៈសំយោគនីយកម្មជាមួយនឹងស្ថាបត្យកម្មភូមា ដែលការណ៍នេះបង្ហាញពីសុខដុមនីយកម្មនៃសាសនា សិល្បៈ និងជាតិសាសន៍ នៅក្នុងតំបន់នោះ។

វត្តពិជ័យលង្កា ហៅវត្ដឈើខ្មៅ ជាវត្តដែលអាយុកាលប្រមាណ ១៣៥ឆ្នាំ និងជាវត្ដបុរាណមួយដែលមានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង