Smart saver cctime web bannertif

គម្រោងព្រែកជីកហ្វូណនតេជា ឈានដល់ការបោះបង្គោលព្រំដីនៃកំណាត់ទី២ក្នុងខេត្តកំពត និងកែប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

កំពត៖ មន្រ្តីជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា កំណាត់ទី២ ក្នុងខេត្តកំពត និងកែប ខណៈកំណាត់ទី១ ក្នុងខេត្តកណ្តាល តាកែវ សម្រេចបាន១០០% ។ នេះបើតាមសេសចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេសបានអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ អញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត និងខេត្តកែប ស្ថាប័នពាក់ព័ន្ធ ក្រុមការងារសម្តេចមហាបវរធិបតី និងមន្រ្តីជំនាញពាក់ព័ន្ធ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា កំណាត់ទី២ ក្នុងខេត្តកំពត និងកែប ខណៈកំណាត់ទី១ ក្នុងខេត្តកណ្តាល តាកែវ សម្រេចបាន ១០០% ហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង