ក្រសួងសុខាភិបាលរកឃើញ«ករណីផ្តាសាយបក្សី H5N1» លើបុរសវ័យ ២៦ឆ្នាំម្នាក់នៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 មួយករណីទៀតលើបុរសវ័យ ២៦ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកជំងឺបានចាប់ផ្តើមមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក