ភ្នំពេញ៖ អង្គភាពCMAC នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥ បានត្រៀមធ្វេីការពង្រាយកម្លាំងជំនាញ ដេីម្បីដំណេីរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណេីរការបោសសម្អាតជូនប្រជាពលរដ្ឋ។
លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់(CMAC) បានលើកឡើងថា គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លេីងបន្តិចប្រជាពលរដ្ឋ បានទំនាក់ទំនងមករកអង្គភាពCMACជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការប្រយុទ្ធគ្នារវាងទាហានសៀមនិងកងកម្លាំងកម្ពុជា។ លោកបានបន្តថា នៅពេលណាសភាពការណ៍នៃសង្គ្រាម បានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វេីការពង្រាយកម្លាំងជំនាញ ដេីម្បីដំណេីរការស្រាវជ្រាវនិងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណេីរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។
ជាមួយគ្នានេះ ប្រធានអង្គភាពស៊ីម៉ាក់(CMAC) បានអំពាវនាវជូនប្រជាពលរដ្ឋទាំងអស់មេត្តាធ្វេីការទំនាក់ទំនងទៅកាន់មន្ត្រីជំនាញអង្គភាពសុីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ២៤ម៉ោងលេី២៤ម៉ោងនៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ៖លោក អ៊ាន សុធា៖ 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ, លោក នេត រដ្ឋា៖ 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ។សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងលោក កែវ សារ៉ាត់ 097 200 1406 ផងដែរ៕