681 ezgif.com resize
Swift cc time

សមាជិកនៃ សមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបន្តចូលរួមបរិច្ចាគ សម្ភារ និងថវិកា ដើម្បីជួយដល់កងទ័ព និងជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សមាជិកនៃសមាគមឧកញ៉ាកម្ពុជាចំនួន ៤៩រូប បានចូលរួមបរិច្ចាគថវិកាសរុបជាង១លានដុល្លារ និងសម្លៀកបំពាក់ចំនួន ៥០០០ ឈុត ដល់កងទ័ពជួរមុខដែលកំពុងការពារនៅតាមព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកនៅតាមបណ្ដាខេត្តទាំង៥។

សមាជិកនៃសមាគមឧកញ៉ាកម្ពុជាដែលបានចូលរួមបរិច្ចាគមានដូចជា៖ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា (ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិក គ្រុប) បានចូលរួមបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក, ឧកញ៉ា លី ហ្គួលាន សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៨០,០០០ ដុល្លារអាម៉េរិក, អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជាបានចូលរួមបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាម៉េរិក, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាម៉េរិក, អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានចូលរួមបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាម៉េរិក, អ្នកឧកញ៉ា សុខ ឆេង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា ជា ហាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាម៉េរិក រួមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត។


Khcct banner

អត្ថបទទាក់ទង