681 ezgif.com resize
Swift cc time

អាជ្ញាធរមីន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធអប់រំពលរដ្ឋបន្ទាន់ ពីគ្រោះថ្នាក់ដោយ«គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី ២៩ ខែកក្ដដានេះ បានជូនដំណឹងឲ្យថា ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុដល់ពលរដ្ឋភៀសសឹក អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) ស្នើដល់ភាគីពាក់ព័ន្ធ សកម្មភាពមីនទាំងអស់ រួមមាន៖ គណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងាររៀបចំផែនការសកម្មភាពមីន-ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ផ្តល់កិច្ចសហការ និងចូលរួមអនុវត្តនូវវិធានការ។

អនុវត្តនូវវិធានការនេះ អាជ្ញាធរ ឲ្យពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការបោសសម្អាត នៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានានៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។ម្យ៉ាងទៀត ដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ពលរដ្ឋ ដែលកំពុងស្នាក់នៅនៅតាមទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានោះ អាជ្ញាធរ ស្នើឱ្យពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការនិងរាយការណ៍នូវ ទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់អាជ្ញាធរមីន ឬប្រតិបត្តិករសកម្មភាពមីន ដើម្បីពិនិត្យវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន ដូចជា លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ និងដឹកសិកម្ម ជាដើម មុននឹងការវិលត្រលប់ របស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិភាពជូនពួកគាត់សម្រាប់ការស្នាក់នៅ ការបំពេញ សកម្មភាពការងារប្រចាំថ្ងៃ និងការបង្កបង្កើនផល។ ជាងនេះទៅទៀត ពលរដ្ឋត្រូវតាមដាន និងរាយការណ៍ជាប្រចាំមកអាជ្ញាធរមីន អំពីវឌ្ឍនភាពនៃការអប់រំផ្សព្វផ្សាយ និងការបោស សម្អាត។

គួរបញ្ជាក់ថា អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជា យន្តហោះទម្លាក់គ្រាប់ បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ជាអវិជ្ជមានដល់ពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ផលវិបាកនៃការ ប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យពលរដ្ឋរាប់ម៉ឺនគ្រួសារ ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងតាមបណ្តាខេត្តនានា៕

Khcct banner

អត្ថបទទាក់ទង