681 ezgif.com resize
Swift cc time

លទ្ធផលកិច្ចប្រជុំរវាង មេបញ្ជាការភូមិភាគទី២ ថៃ និងមេបញ្ជាការភូមិភាគទី៤ កម្ពុជា នៅអូរស្មាច់

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

លទ្ធផលកិច្ចប្រជុំរវាង មេបញ្ជាការភូមិភាគទី២ ថៃ និងមេបញ្ជាការភូមិភាគទី៤ កម្ពុជា នៅអូរស្មាច់ ថ្ងៃទី ២៩ កក្កដា ២០២៥ វេលាម៉ោង ១០:២០ -១០:៤៥នាទីព្រឹក

មេបញ្ជាការភូមិភាគទី២ ថៃ បានលើកឡើង៣ចំណុច៖

១. ថ្ងៃនេះ ជួបគ្នាកម្រិតថ្នាក់យោធភូមិភាគ គឺជាកម្រិតដែលមិនមានសិទ្ធសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ចនោះទេ

២. ក្រោយព្រឹត្តិការណ៍កើតឡើង មានការលើកឡើងជាច្រើនតាមបណ្តាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំទាំងសងខាង

៣. សូមសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិនានា ដែលធ្វើឱ្យមានការលំបាកទាំងសងខាង។

មេបញ្ជាការភូមិភាគទី៤ កម្ពុជា បានលើកឡើង៤ចំណុច៖

១. ត្រូវអនុវត្តបទឈប់បាញ់នៅនឹងកន្លែងទៅតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានសម្រេចនៅទីក្រុងកូឡាឡាំពួ

២. មិនត្រូវចល័តទ័ព និងគ្រឿងសព្វាវុធ

៣. ចំពោះបងប្អូនកងកម្លាំងដែលមានជម្ងឺ រឺរបួស ដែលត្រូវដឹកទៅព្យាបាល ភាគីថៃកុំមានការភាន់ច្រឡំ និងមិនត្រូវបាញ់មកលើកម្ពុជាទេ ត្រូវសួរបញ្ជាក់គ្នាជាមុន និងជូនដំណឹងគ្នាជាមុនសិន

៤. សូមកុំដើរចូលមកទីតាំងនៃដែនអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ហើយតាំងពីចូលជាធរមានរួចមក ហើយភាគីថៃបានយល់ព្រម។

Khcct banner

អត្ថបទទាក់ទង