ភ្នំពេញ៖ ប្រមុខរារដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់ ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលៗចំនួន២ ដោយមានប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ចូលរួម។កិច្ចប្រជុំកំពូលនោះមានកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ និង កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម។
កិច្ចប្រជុំនោះ ចាប់ថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយមេដឹកនាំកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នឹងជជែកគ្នាពីប្រធានបទ«ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអ្នកម៉ិកដែលមានភាពឆ្លាតវៃ និង ចីរភាព» កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែង រកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។
ចំណែកកិច្ចប្រជុំកំពូល CLMV លើកទី១២ ប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV - ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត ហើយកម្ពុជានឹងត្រូវប្រកាសធ្វើជាប្រធានCLMVផងដែរ៕