អ្នកនាំពាក្យ៖២២ខែនៃការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ រោងចក្រសហគ្រាសកើនជាង៥ពាន់ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។