ព័ត៌មានជាតិ

111
លោក ស៊ុន ចាន់ថុល ប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនថា កម្ពុជាមិនដែលគិតបោះបង់ការវិនិយោគពីចិន មានតែត្រូវការពង្រឹងទំនាក់ទំនងជាមួយចិនកាន់តែខ្លាំង
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៦មករា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់ចិន ដោយបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែប
615866783 1303035665202248 8949745135962046086 n
ទាហានរបស់សិង្ហបុរីចំនួន២នាក់មកដល់កម្ពុជា ដើម្បីចូលរួម ឃ្លាំមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
សៀមរាប៖ទាហានរបស់សិង្ហបុរីចំនួន២នាក់ នៅថ្ងៃទី ១៦ មករាម្សិលមិញ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន
Photo 2026 01 17 09 26 24
សមាគមទេសចរណ៍កម្ពុជា (CATA) ប្ដេជ្ញាធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន និងមានភាពធន់
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)ភ្នំពេញ៖ សមាគមទេសចរណ៍កម្ពុជា (CATA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន និងបន្តរក្សានូវភាពធន់
18
កម្ពុជា និងកូរ៉េ បញ្ចប់គម្រោងអភិរក្ស និងជួសជុល«ក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី»ដោយជោគជ័យ
សៀមរាប៖ លោម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១៦មករាបានចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ ដោយជោគជ័យ
12
កម្ពុជា-អង់គ្លេស ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងONLINE SCAM តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព
ភ្នំពេញ៖ កម្ពុជា និងអង់គ្លេស ចាប់ដៃគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធការពង្រឹង
615418160 1543028637341986 6022792092847701508 n
«សហគ្រាស»នៅកម្ពុជាកើន៤,៦ម៉ឺននៅក្នុងឆ្នាំ២០២៥ផ្ដល់ការងារដល់កម្មករនិយោជិតជាង២,១៤លាននាក់
ភ្នំពេញ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រ សហគ្រាស សរុបចំនួន ៤,៦ម៉ឺនសហគ្រាស ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបប្រមាណ ២,១៤លាននាក់។ នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកបានបន្តឱ្យដឹងថា រោងចក្រ
15978073 1434621596579955 2219649120631755813 n
ប្រធានរដ្ឋឡាវនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសម្តេច ហ៊ុន សែន ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា-ឡាវ
ភ្នំពេញ៖លោក ថោងលុន ស៊ីស៊ូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារថ្លែងអំណរគុណ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៥០
6292076215212379459
មន្ត្រីជំនាញក្រសួងកសិកម្មកម្ពុជា កែច្នៃបង្កើតបានជាផលិតផល«អន្ទង់ខកំប៉ុង ត្រីខកំប៉ុង»របស់ខ្មែរដែលជាការចាប់ផ្តើមដំបូង ដើម្បីជួយជនភៀសសឹក
ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងកសិកម្មកម្ពុជា បាននឹងកំពុងស្រាវជ្រាវ និង កែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតផលិតផលថ្មី គឺ«អន្ទង់ខកំប៉ុង ត្រីខកំប៉ុង»។ ការកែច្នៃថ្មីនេះ គឺកើតឡើងក្រោមការផ្ដួចផ្ដើម និង ដឹកនាំរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម
%e1%9f%a3
សាលារៀននៅខេត្តចំនួន៥ ត្រូវបានកម្លាំងជំនាញបន្តបោសសម្អាត«គ្រាប់មិនទាន់ផ្ទុះ»ក្រោយប៉ះពាល់ដោយសារថៃឈ្លានពាន
កម្លាំងអង្គភាព CMAC នៅទី១៦ ខែមករា ឆ្នាំ២០២៦នេះ បន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមសាលារៀន ក្នុងខេត្តចំនួន៥ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះដោយសារសង្គ្រាមឈ្លានពានរបស់សៀម។
Photo 2026 01 16 16 09 31
អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ស្ពានហាលខាងលិច«ប្រាសាទអង្គរវត្ត»បណ្តោះអាសន្ន ដើម្បីរៀបចំកម្មវិធី "សំណេរអង្គរ"លើកទី៣
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៦ ខែមករា នឹងបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍
616127779 1332402912264929 2456255986057234840 n
ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា កើនដល់ជាង១ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥ ហើយគ្រោងនឹងបង្កើនការវិនិយោគជាមួយគ្នាបន្ថែមទៀត
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើងជិត១៤% បើធៀបនឹងឆ្នាំ២០២៤។ កំណើននេះ បានធ្វើឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
Img 4666 (2)
ក្រសួងបរិស្ថាន និងក្រុមហ៊ុនចិនមួយ ចាប់ដៃគ្នាពង្រឹងការគ្រប់គ្រង«សំរាម និងសំណល់រឹង» ដោយប្រើប្រាស់បច្ចេកវិទ្យា AI
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុន MIZUDA GROUP Co., Ltd. នៅថ្ងៃទី១៥មករា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសគ្រប់គ្រងសំរាម និង សំណល់រឹងទីប្រជុំជន ដោយប្រើប្រាស់បច្ចកវិទ្យាឆ្លាតវៃ បញ្ញាសិប្បនិម្មិត (AI)