681 ezgif.com resize
Swift cc time

ក្រសួងការងារកម្ពុជា ចាប់ដៃជាមួយក្រុមហ៊ុនចិនមួយ ដើម្បីជំរុញឱ្យកម្ពុជាក្លាជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និង ការបណ្តុះបណ្តាលផ្នែករ៉ូបូត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារកម្ពុជា និងក្រុមហ៊ុនចិនមួយ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់, លើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។

កិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់សកម្មភាពសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា, ការបណ្តុះបណ្តាលគ្រូបង្គោល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រពីរ និងការទទួលស្គាល់គុណវុឌ្ឍិរវាងភាគីទាំងពីរ, ការចុះកម្មសិក្សា និងការងារ, ការស្រាវជ្រាវ និងការប្រកួតប្រជែង, ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕


Khcct banner

អត្ថបទទាក់ទង