681 ezgif.com resize
Swift cc time

«ជនងប់ល្បែង»ជាង ៦០នាក់ ត្រូវបាននគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្នុងរយៈពេល២២ថ្ងៃ គិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៣ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់។ នេះ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មានជនងប់ល្បែង៤១នាក់ ត្រូវបាននគរបាល អនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក២៦នាក់ទៀត ទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ និងថតរូបទុក ខណៈជនសង្ស័យផ្សេងទៀត កំពុងស្វែងរកចាប់ខ្លួន។

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រៃវែង៕

Khcct banner

អត្ថបទទាក់ទង