អន្តរជាតិ

Kid in war
កុមារជាង១ពាន់នាក់ បានរងគ្រោះថ្នាក់ និងបាត់បង់ជីវិត ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា
មជ្ឈិមបូព៌ា៖ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជា«មហន្តរាយសម្រាប់កុមាររាប់លាននាក់» ដោយយោងតាមរបាយការណ៍ចុងក្រោយបង្ហាញថា មានកុមារជាង ១,១០០ នាក់ បានរងរបួស ឬបាត់បង់ជីវិត ចាប់តាំងពីការបើកប្រតិបត្តិការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់
Oil fire
អ៊ីរ៉ង់ដុតកប៉ាល់ដឹកប្រេង២គ្រឿង និងព្រមានឡើងតម្លៃប្រេងដល់២០០ ដុល្លារ ក្នុងមួយបារ៉ែល
អ៊ីរ៉ង់៖ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់កម្រិតអាសន្នថ្មីមួយ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដុតបំផ្លាញនាវាដឹកប្រេងចំនួន ២ គ្រឿងក្នុងដែនទឹកអ៊ីរ៉ាក់ និងវាយប្រហារលើឃ្លាំងផ្ទុកប្រេងក្នុងប្រទេសបារ៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរួមគ្នារវាងអាម៉េរិក
Thai vessel
កងទ័ពជើងទឹកថៃ ទទូចសុំឱ្យអូម៉ង់ ជួយស្វែងរកនាវិក៣នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់វាយប្រហារកប៉ាល់
បាងកក៖ លោក Pairote Fuangchan មេបញ្ជាការកងទ័ពជើងទឹកថៃ នៅថ្ងៃទី១២ មីនា បានផ្ញើសារបន្ទាន់ទៅកាន់សមភាគីអូម៉ង់ ដើម្បីថ្លែងអំណរគុណដល់កម្លាំងសង្គ្រោះ និង ស្នើឱ្យជួយស្វែងរកនាវិកថៃចំនួន ៣ នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន
Thai vessel
កងទ័ពអ៊ីរ៉ង់៖ កប៉ាល់ថៃត្រូវវាយប្រហារ ព្រោះមិនស្ដាប់ការព្រមាន
អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កប៉ាល់ដឹកទំនិញរបស់ថៃមួយគ្រឿង ត្រូវបានរងការវាយប្រហារនៅក្បែរ ច្រកសមុទ្រហរមូស (Hormuz) បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានព្រងើយកន្តើយចំពោះការព្រមានពីសំណាក់ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់
Spain
អេស្ប៉ាញ សម្រេចដក«ឯកអគ្គរាជទូត» ចេញពីប្រទេសអ៊ីស្រាអែលជាផ្លូវការ
ម៉ាឌ្រីដ៖ រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេចដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល «ជាអចិន្ត្រៃយ៍» ដែលជាការធ្វើឱ្យកើនឡើងនូវភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ ជុំវិញការប្រឆាំងរបស់អេស្ប៉ាញចំពោះការបើកប្រតិបត្តការយោធារួមគ្នាអាម៉េរិក និងអ៊ីស្រាអែល
Thai tankers
នាវាដឹកទំនិញ ៣ គ្រឿង រងការវាយប្រហារនៅច្រកសមុទ្រហរម៊ុស ខណៈនាវាថៃរងការខូចខាតធ្ងន់ធ្ងរជាងគេ
អ៊ីរ៉ង់៖នាវាដឹកទំនិញចំនួន៣គ្រឿង ក្នុងនោះមាននាវាប្រទេសថៃមួយគ្រឿង នៅថ្ងៃទី ១១ មីនានេះ ត្រូវបានរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់នាំឱ្យឆេះនៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនទំនិញយ៉ាងសំខាន់ទៅកាន់ពិភពលោកជាពិសេសប្រេង។ការវាយប្រហារនេះ
Un spokeperson
មន្រ្តីUN ព្រមានពីគ្រោះថ្នាក់ដល់សុខភាព ដោយសារ«សារធាតុពុល»ក្នុងបរិយាកាសចេញពីសង្គ្រាមនៅមជ្ឈឹមបូព៌ា
មជ្ឈឹមបូព៌ា៖ មន្ត្រីអង្គការសហប្រជាជាតិ (UN) បានចេញមុខព្រមានយ៉ាងធ្ងន់ធ្ងរអំពីវិបត្តិសុខភាព និង បរិស្ថាននៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកលើឃ្លាំងផ្ទុកប្រេងរបស់អ៊ីរ៉ង់ បានបញ្ចេញសារធាតុពុល ក្នុងកម្រិតមហិមាទៅក្នុងបរិយាកាស
Trump
លោក ត្រាំ ប្រកាសគម្រោងសាងសង់ «រោងចក្រចម្រាញ់ប្រេងថ្មី» ដ៏ធំសម្បើម តម្លៃ ៣០០ ប៊ីលានដុល្លារ នៅរដ្ឋតិចសាស់
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោញលើបណ្ដាញសង្គមX ដោយប្រកាសជាផ្លូវការអំពីការបង្កើតក្រុមហ៊ុន America First Refining ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីដំបូងគេបង្អស់ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ដែលមានទីតាំងស្ថិតនៅទីក្រុង
Cn robot
ក្រុមហ៊ុនមនុស្សយន្តចិន នាំយកបច្ចេកវិទ្យារ៉ូបូត ជំរុញវិស័យអប់រំ និង សេវាកម្មចិន
ចិន៖ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាមនុស្សយន្តមានរូបរាងដូចមនុស្ស (Humanoid Robots) កំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអប់រំ និង សេវាកម្មក្នុងប្រទេសចិនឱ្យកាន់តែមានភាពទំនើប។ យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន
Vn oil
វៀតណាមសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈមកនៅ «សូន្យភាគរយ» រហូតដល់ចុងខែមេសា
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយពន្ធនាំចូលលើផលិតផលប្រេងឥន្ធនៈសំខាន់ៗ និងវត្ថុធាតុដើមសម្រាប់ផលិតថាមពលមកនៅត្រឹម សូន្យភាគរយ ដើម្បីកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ក្នុងស្រុក
Iran
អ៊ីរ៉ង់ចាប់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងជនបរទេស ពីបទ «ធ្វើចារកម្ម» ឱ្យអាម៉េរិក និងអ៊ីស្រាអែល
អ៊ីរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ ក្រោមបទចោទប្រកាន់ថាបានធ្វើចារកម្មឱ្យ «សត្រូវ» របស់ប្រទេស ចំពេលដែលសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងបន្តឆាបឆេះយ៉ាងខ្លាំង។
Iran vesel
អ៊ីរ៉ង់ផ្តើមដាក់មីននៅច្រកសមុទ្រ ហរម៊ុស ខណៈអាម៉េរិកបើកប្រតិបត្តិការកម្ទេចនាវាដាក់មីន និង ព្រមានពីផលវិបាកធ្ងន់ធ្ងរ
មជ្ឈឹមបូព៌ា៖អ៊ីរ៉ង់បានចាប់ផ្តើមដាក់គ្រាប់មីន នៅក្នុងច្រកសមុទ្រហរម៊ុស (Hormuz Strait) ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក ដោយដឹកជញ្ជូនប្រេងឆៅ ទៅកាន់ទីផ្សារសកលលោក។នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិក