681 ezgif.com resize
Swift cc time

កងទ័ពអ៊ីរ៉ង់៖ កប៉ាល់ថៃត្រូវវាយប្រហារ ព្រោះមិនស្ដាប់ការព្រមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កប៉ាល់ដឹកទំនិញរបស់ថៃមួយគ្រឿង ត្រូវបានរងការវាយប្រហារនៅក្បែរ ច្រកសមុទ្រហរមូស (Hormuz) បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានព្រងើយកន្តើយចំពោះការព្រមានពីសំណាក់ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។

ភាគីអ៊ីរ៉ង់បានបញ្ជាក់ថា សកម្មភាពយោធានេះគឺជាការឆ្លើយតបទៅនឹងការមិនគោរពតាមការណែនាំផ្នែកសន្តិសុខដែនសមុទ្រ ចំពេលដែលស្ថានភាពក្នុងតំបន់ផ្លូវទឹកដ៏សំខាន់មួយនេះ កំពុងមានភាពតានតឹងខ្លាំង។

គិតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីចំនួនអ្នករងរបួស ឬកម្រិតនៃការខូចខាតកប៉ាល់នៅឡើយទេ។ ជាមួយគ្នានេះ សហគមន៍អន្តរជាតិកំពុងរង់ចាំមើលប្រតិកម្មផ្លូវការពីរដ្ឋាភិបាលទីក្រុងបាងកក ជុំវិញការអះអាងរបស់ភាគីអ៊ីរ៉ង់នេះ។

Khcct banner

អត្ថបទទាក់ទង