681 ezgif.com resize
Swift cc time

កងទ័ពជើងទឹកថៃ ទទូចសុំឱ្យអូម៉ង់ ជួយស្វែងរកនាវិក៣នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់វាយប្រហារកប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ លោក Pairote Fuangchan មេបញ្ជាការកងទ័ពជើងទឹកថៃ នៅថ្ងៃទី១២ មីនា បានផ្ញើសារបន្ទាន់ទៅកាន់សមភាគីអូម៉ង់ ដើម្បីថ្លែងអំណរគុណដល់កម្លាំងសង្គ្រោះ និង ស្នើឱ្យជួយស្វែងរកនាវិកថៃចំនួន ៣ នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញថៃរងការវាយប្រហារនៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz)។

យោងតាមការរាយការណ៍របស់កាសែតថៃ Khaosod នាវាដឹកទំនិញថៃឈ្មោះ «ម៉ាយូរី ណារី» (MV Mayuree Naree) បានរងការវាយប្រហារពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ កាលពីថ្ងៃទី១១ ខែមីនា ដោយសារការចោទប្រកាន់ថា បានព្រងើយកន្តើយនឹងការព្រមានផ្នែកសន្តិសុខតាមច្បាប់សមុទ្រ។ក្នុងប្រតិបត្តិការសង្គ្រោះ នាវិកចំនួន ២០ នាក់ ត្រូវបានកងទ័ពជើងទឹកអូម៉ង់ជួយសង្គ្រោះបានដោយសុវត្ថិភាព ប៉ុន្តែនាវិក ៣ នាក់ទៀតនៅតែបន្តបាត់ខ្លួន ដែលគេជឿថាអាចនឹងនៅជាប់ក្នុងនាវាដែលរងការខូចខាត។

បច្ចុប្បន្ន កងទ័ពជើងទឹកថៃ កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត និងសម្របសម្រួលជាមួយស្ថានឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុង មូស្កាត (Muscat) ដើម្បីផ្ដល់ជំនួយ និងស្វែងរកនាវិកដែលនៅសេសសល់តាមគ្រប់មធ្យោបាយ។

Khcct banner

អត្ថបទទាក់ទង