681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ផ្តើមដាក់មីននៅច្រកសមុទ្រ ហរម៊ុស ខណៈអាម៉េរិកបើកប្រតិបត្តិការកម្ទេចនាវាដាក់មីន និង ព្រមានពីផលវិបាកធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មជ្ឈឹមបូព៌ា៖អ៊ីរ៉ង់បានចាប់ផ្តើមដាក់គ្រាប់មីន នៅក្នុងច្រកសមុទ្រហរម៊ុស (Hormuz Strait) ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក ដោយដឹកជញ្ជូនប្រេងឆៅ ទៅកាន់ទីផ្សារសកលលោក។នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិក ចេញផ្សាយដោយCNN។

ប្រភពដដែលបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានដាក់ពង្រាយមីនរាប់រយគ្រាប់បន្ថែមទៀត តាមរយៈទូកខ្នាតតូច និង អាវុធទំនើបៗ ដែលអាចប្រែក្លាយតំបន់នេះទៅជា «ជ្រលងភ្នំមរណៈ» សម្រាប់នាវាដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានខ្លាំងៗតាមរយៈបណ្តាញសង្គម Truth Social ដោយបញ្ជាឱ្យអ៊ីរ៉ង់ដកមីនទាំងនោះចេញជាបន្ទាន់ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការវាយបកក្នុងកម្រិត «ដែលមិនធ្លាប់មានពីមុនមក»។ ភ្លាមៗបន្ទាប់ពីការព្រមាននេះ បញ្ជាការកណ្តាលអាម៉េរិក បានបើកប្រតិបត្តិការកម្ទេចនាវាដាក់មីនរបស់អ៊ីរ៉ង់ ១៦ គ្រឿង និង នាវាចម្បាំងជាច្រើនទៀត ដើម្បីធានាសន្តិសុខផ្លូវទឹក។

ស្ថានភាពនេះ បានធ្វើឱ្យទីផ្សារប្រេងពិភពលោកមានភាពរង្គោះរង្គើជាខ្លាំង ដោយតម្លៃប្រេងឆៅមានការប្រែប្រួលយ៉ាងខ្លាំងចន្លោះពី ៨០ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅជិត ១៥ លានបារ៉ែលក្នុងមួយថ្ងៃកំពុងជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្រ។ ស្របពេលជាមួយគ្នានេះ ក្រុមប្រទេស G7 កំពុងពិចារណាបញ្ចេញប្រេងបម្រុងដើម្បីទប់ទល់នឹងការខ្វះខាតថាមពលសកលដែលកំពុងគំរាមកំហែងនេះ៕

កងកម្លាំងអាម៉េរិក «បើកប្រតិបត្តិការកម្ទេច» នាវាចម្បាំងរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង រួមទាំងនាវាដាក់មីន ១៦ គ្រឿង នៅក្បែរច្រកសមុទ្រហរម៊ុស

Khcct banner

អត្ថបទទាក់ទង