អ្នកជំនាញទេសចរណ៍ជាង១ពាន់នាក់ត្រូវបានបណ្តុះបណ្តាលក្រោមគម្រោងហូកាក្នុងឆមាសទី១នេះ
(រូបភាព៖ ក្រសួងទេសចរណ៍)ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍សរុបចំនួន ១,២២៤រូប (ស្ត្រី ៧៥០ រូប) លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ