Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រមុខរដ្ឋស្ដីទីជំរុញឱ្យក្រុមអ្នកឧកញ៉ាជួយកម្ពុជាសម្រេចបានក្លាយជាប្រទេសមាន«ចំណូលកម្រិតខ្ពស់»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា 

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» បានថ្លែងជំរុញឱ្យ ក្រុមអ្នកនិយោគ ធុរកិច្ច សមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចតាមផែនការគោលនយោបាយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកទិសដៅផែនការឆ្នាំ២០២៥”របស់សមាគមឧកញ៉ាកម្ពុជា។

ថ្លែងក្នុងនាមជាប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន បានថ្លែងវាយបកទៅកាន់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ថា ប្រមូលក្រុមឧកញ៉ា ដើម្បីជួយដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍ ហើយបាន ចោទជាសំណួរ ចុះប្រធានាធិបតី ដូលណាត្រាំ យកសុទ្ធមហាសេដ្ឋី យកទៅគ្រប់គ្រងរដ្ឋអាម៉េរិកវិញ តើពួកអ្នកគិតយ៉ាងណាដែរ?

ជាមួយគ្នានោះសម្តេច ហ៊ុន សែន មានក្តីសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយនានា និង ប្រជាជនកម្ពុជា នឹងរួមចំណែកមិនធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់ជាប្រទេសមាន ចំណូលមធ្យម គឺត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសមានការអភិវឌ្ឍ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង