សង្គម

Img 3662
ជនជាតិថៃ ២នាក់សុំលាលែង«សញ្ជាតិខ្មែរ»ដោយការស្ម័គ្រចិត្តស្របពេលប្រទេសថៃនិងកម្ពុជាកំពុងមានជម្លោះព្រំដែន
ភ្នំពេញ៖ ជនជាតិថៃ ២នាក់សុំលាលែង«សញ្ជាតិខ្មែរ»ដោយការស្ម័គ្រចិត្តស្របពេលប្រទេសថៃនិងកម្ពុជាកំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ។ ជនជាតិថៃទាំងពីរ រួមមានឈ្មោះ Poochit Limpakanont, កើតនៅខេត្តភូកេត នៅឆ្នាំ១៩៨៤ និងឈ្មោះ Thien-Ngern Thanaithon
Img 3656
អង្គការ និងសមាគមនិស្សិតកម្ពុជាទាំង២៣ ដាក់លិខិតទៅប្រធានាធិបតីអាម៉េរិក ជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់សកម្មភាពឈ្លានពានលើកម្ពុជា
ភ្នំពេញ៖ អង្គការ និងសមាគមនិស្សិតកម្ពុជាទាំង ២៣ នៅថ្ងៃទី១៥ធ្នូនេះ ដាក់លិខិតអំពាវនាវទៅលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយប្រតិបត្តិការយោធាថៃដោយខុសច្បាប់ និងជំរុញឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានលើកម្ពុជា។
279500378 359172679576830 19331871.2e16d0ba.fill 960x540
កម្ពុជា ច្រានចោលការបំភាន់ និងមូលបង្កាច់របស់ភាគីថៃ លើការសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាជាប់ជាមួយថៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសច្រានចោលការបំភាន់ និងមូលបង្កាច់របស់ភាគីថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា ជាមួយថៃ ចាប់ពីទីថ្ងៃ១៣
598123872 887598350284255 4437130013418824287 n
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ត្រូវបានចែកជួយពលរដ្ឋភៀសសឹកជាង ៣ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ
រូបភាព៖ កាកបាទក្រហមកម្ពុជាបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹកជាង ៣ពាន់គ្រួសារ នៅមណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ធ្នូ បានទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
Img 20251213 094502 689
កម្ពុជា និងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ វិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត និងការផ្តន្ទាទោសឧក្រិដ្ឋជន Online Scam
ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសអន្តរជាតិ នៅថ្ងៃទី១០-១១ធ្នូ បានរៀបចំសិក្ខាសាលា ប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន
Screenshot 0007 12 12 at 22.49.28
ទូតអាម៉េរិកនៅកម្ពុជាប្រាប់ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខណៈយោធាថៃវាយប្រហារតាមអាកាសចូលទឹកដីកម្ពុជា៨០គីឡូម៉ែត្រ
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី ១២ ធ្នូនេះ ប្រាប់ពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្ន​ដោយជៀសវាង​កុំធ្វើដំណើរទៅចម្ងាយ៥០គីឡូម៉ែត្រពីតំបន់ព្រំដែនកម្ពុជា-ថៃដែលកំពុងមានជម្លោះប្រដាប់អាវុធ។ជាមួយគ្នានោះស្ថានទូតបានកត់សម្គាល់ពីសេចក្តីរាយការណ៍ថា យោធាថៃ
Photo 2025 12 12 11 28 56
អង្គការUNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ ទៅលើការខូចខាតប្រាសាទបុរាណរបស់ខ្មែរដោយសារកងទ័ពថៃបាញ់បំផ្លាញ
ភ្នំពេញ៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ឱ្យដឹងថា អង្គការ UNESCO កំពុងត្រៀមខ្លួនជាស្រេចជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារតែទាហានថៃបាញ់បំផ្លាញ
Photo 2025 12 10 17 27 03
ក្រសួងសុខាភិបាល ដាក់បញ្ចូលវ៉ាក់សាំងការពារជំងឺរាក ដែលបង្កដោយវីរុសរ៉ូតាទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល ដាក់បញ្ចូលវ៉ាក់សាំងការពារជំងឺរាក ដែលបង្កដោយវីរុសរ៉ូតាទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។បើតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋអាចនាំកូន អាយុ ១ខែកន្លះ ទៅទទួលវ៉ាក់សាំងការពារជំងឺរាក
Photo 2025 12 11 13 27 56
ក្រសួងការពារជាតិ ទាត់ចោលការផ្សាយព័ត៌មានថៃថា កម្ពុជាជួលបរទេសបង្ហោះដ្រូនអត្តឃាត
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូនេះ ប្រកាសទាត់ចោលការផ្សាយព័ត៌មាននូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃ Thai Tribune និង ផេកហ្វេសប៊ុក Army Military Force ដែលបានចោទប្រកាន់ថាកម្ពុជា
597234555 1330163455578498 6014588489971505669 n
ក្រសួងវប្បធម៌៖ប្រាសាទតាក្របីរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យ«រូបរាង និងរចនាសម្ព័ន្ធប្រាសាទ»ត្រូវបានបំផ្លាញទាំងស្រុង
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១១ ខែធ្ននេះ បានចេញសេចក្ដីថ្លែងការណ៍ឲ្យដឹងថា បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី
Img 3562
UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌គ្រប់ទម្រង់ ខណៈថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី
អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់
596682986 1432778564884023 5230702092437970498 n
ថៃបន្តបាញ់បំផ្លាញ«ប្រាសាទតាក្របី»ដែលជាសម្បត្តិវប្បធម៌ និងជាបេតិកភណ្ឌពិភពលោករបស់ខ្មែរ
ឧត្តរមានជ័យ៖ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិល និងបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ