681 ezgif.com resize
Swift cc time

«ពិព័រណ៍ចម្រុះ»នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ កុម្ភៈ- ៣ មីនា បង្ហាញពី«ស្នាដៃមរតកមនុស្សរស់»នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ចម្រុះមួយ រយៈពេល៤ថ្ងៃគឺ ចាប់ពីទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា នៅបរិវេណសាលសន្និសីទចតុម្មុខ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ ដោយនឹងបង្ហាញពីពីស្នាដៃមរតកមនុស្សរស់នៅកម្ពុជា។

ពិព័រណ៍ចម្រុះនេះមានដូចជា ពិព័រណ៍មរតកមនុស្សរស់ ដែលនឹងបង្ហាញពីស្នាដៃមរតកមនុស្សរស់នៅកម្ពុជា, ពិព័រណ៍ជំនាញវិជ្ជាជីវៈដូនតា ដែលនឹងបង្ហាញស្នាដៃសិស្សដែលបានសិក្សាជំនាញដូនតារយៈពេល២ឆ្នាំកន្លងមក, ពិព័រណ៍សូត្រនិងល័ក្ត ដែលនឹងតាំងបង្ហាញពីការប្រើប្រាស់ពណ៌ធម្មជាតិរបស់ខ្មែរ, ពិព័រណ៍ស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ, ព្រមទាំងស្តង់ដាក់លក់វត្ថុសិប្បកម្មប្រពៃណី មកពីបណ្ដារាជធានី-ខេត្តក្នុងប្រទេសកម្ពុជា។ ជាពិសេសនឹងមានការសម្តែងសិល្បៈទស្សនីយភាពរៀងរាល់ល្ងាច ចាប់ពីម៉ោង៧ យប់តទៅ៕


Khcct banner

អត្ថបទទាក់ទង