681 ezgif.com resize
Swift cc time

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចឱ្យកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ចូលប្រកួតវិញ ក្រោមមានការស្នើសុំពីសម្តេច ហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី២៧ កុម្ភៈនេះ បានចេញសេចក្តីប្រកាសសម្រេចអនុញ្ញាតឱ្យកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ចូលប្រកួតវិញ ក្រោយមានការទទូចពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសារការចេញទៅប្រកួតនៅក្រៅស្រុករបស់កីឡាករទាំងពីរ ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។

នាថ្ងៃទី២៧ កុម្ភៈនេះ សម្តេច ហ៊ុន សែន បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនៃការផ្អាកការប្រកួតសិនព្រោះកីឡាករទាំងពីរត្រូវចេញទៅប្រកួតនៅក្រៅស្រុក ដែលទាក់ទងជាមួយកិត្តិយសជាតិ។ សម្តេច បានណែនាំថា ការដោះស្រាយផ្សេងទៀតគួររង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន អាចចូលប្រកួតវិញ ដើម្បីជាកេរ្តិ៍ឈ្មោះកិត្តិយសជាតិ៕

Khcct banner

អត្ថបទទាក់ទង