កម្ពុជាចូលរួមក្នុងកម្មវិធីវាយតម្លៃសិស្សអន្ដរជាតិ ដើម្បីស្តារការបាត់បង់ការសិក្សា បង្កដោយកូវីដ-១៩
រូបភាព៖ UNICEFភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ បានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្វែងយល់អំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងដែល អ្នកសិក្សាបានចេះដឹង