Yearendyearend1140x150

អ្នកទោសជិត៣រយនាក់ស្នើសុំបន្ធូរបន្ថយទោសក្នុងទិវាជ័យជម្នះ៧មករា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ទណ្ឌិតសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) និងបានបញ្ជូនសំណើដល់សម្ដេច ហ៊ុន សែន ដើម្បីពិនិត្យ និង សម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតទាំងនោះ។

គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) ដែលក្នុងនោះរួមមាន៖

-បន្ថយទោស ៣ ខែ ចំនួន ២១៥ នាក់ (ស្រី ១៧ នាក់)

-បន្ថយទោស ៦ ខែ ចំនួន ៥៤ នាក់ (ស្រី ០៩ នាក់)

-បន្ថយទោស ៩ ខែ ចំនួន ១១ នាក់ (ស្រី ០០ នាក់)

-ការបន្ថយទោស ១២ ខែ ចំនួន ០២ នាក់ ( ស្រី ០០ នាក់)

-លើកលែងទោស ចំនួន ១នាក់ ( ស្រី ១នាក់) ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង