Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន ដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់ ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ការសម្រេចដកលោក ភូ លិ ចេញពីអភិបាលរងខេត្តកែប បានកើតមានក្រោយពេលផ្ទុះរឿងអាស្រូវប្រើហិង្សាលើមន្ត្រីសាខាពន្ធដារខេត្តកែប។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង