Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីពង្រឹងការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មដែលឈានមុខមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ទៅលើការផ្តល់នូវហិរញ្ញប្បទាន ទៅកាន់សហគ្រាសសមាជិករបស់សមាគម។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាសមាគមមួយដែលបានជម្រុញនិងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង ដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដូចជាការបណ្តុះបណ្តាលសមត្ថភាព ផ្តល់នូវគោលការនិងបង្កើតបរិយាកាសគាំទ្រ សម្រាប់អាជីវកម្មនិងសហគ្រិនគ្រប់វិស័យ។ ដៃគូយុទ្ធសាស្ត្ររវាងធនាគារ កាណាឌីយ៉ា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តល់ឱកាសដល់សមាជិកនៃសមាគម YEAC ជាពិសេសសហគ្រាសធុនតូច និងមធ្យមពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយមិនចាំបាច់មានទ្រព្យធានា ដែលសាជីវកម្មនិងអាជីវកម្មទាំងនោះអាចទទួលបាននូវហិរញ្ញវត្ថុ ឬដើមទុនដើម្បីពង្រឹងនិងពង្រីកប្រតិបត្តិការរបស់អាជីវកម្មរបស់ពួកគេ។

ធនាគារ កាណាឌីយ៉ា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការយ៉ាងសកម្មក្នុងការលើកកម្ពស់នូវវិស័យវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មនៅកម្ពុជាទាំងមូល ដោយ ធនាគារ និងសហគម បានចូលរួមក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច, ក្រុមហ៊ុន ឬសហគ្រាស ដើម្បីពង្រឹងសង្វាក់អាជីវកម្ម និងពង្រីកប្រតិបត្តិការ ដោយធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេមួយដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការគាំទ្រគម្រោងហិរញ្ញប្បទាននេះ។

បន្ថែមពីលើនេះផងដែរ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ពីស្ថាប័ន International Finance Magazine ជាធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់ ធនាគារល្អបំផុតសម្រាប់សហគ្រានធុនតូច និងមធ្យម សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០២២ ដោយធនាគារ បានតែងតែជាស្ថាប័នហិរញ្ញវត្ថុនាំមុខមួយទូទាំងប្រទេស បើគិតអំពីទំហំទឹកប្រាក់កម្ចី ក្នុងការផ្តល់ឥណទានទៅកាន់អាជីវកម្មវិស័យសហគ្រាសធុនតូច និងមធ្យម។ ធនាគារ គាណាឌីយ៉ា ក៏ជាស្ថាប័នមួយដែលមានភាពសកម្មក្នុងការគាំទ្រគម្រោងផ្សេងៗរក្រោមការផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នឯកជនផ្សេងៗដើម្បីធានាបាននូវការបន្តលូតលាស់និងរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្ម ផលិតផលនិងសេវាកម្មធនាគារច្នៃប្រឌិត និងដំណោះស្រាយការទូទាត់តាមឌីជីថល ធនាគារ កាណាឌីយ៉ា សង្ឃឹមនឹងអាចជួយឱ្យលទ្ធភាពទទួលនូវហិរញ្ញប្បទានកាន់តែមានភាពងាយស្រួលសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគមពាណិជ្ជកម្មទាំងមូល។

លោក Raymond Sia Say Guan ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ធនាគារ កាណាឌីយ៉ា ជឿជាក់យ៉ាងមុតមាំទៅលើការសហការរវាងធនគារ កាណាឌីយ៉ា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងជម្រុញទៅលើការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា “ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ ធនាគារ កាណាឌីយ៉ា បានពង្រឹងនូវភាពជាដៃគូជាមួយនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីបន្តចូលរួមចំណែកក្នុងការលើកកម្ពស់នូវការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគមពាណិជ្ជកម្មទាំងមូល។ គោលការចម្បងមួយរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺការធានាបាននូវលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានលក្ខខណ្ឌសមរម្យសម្រាប់សមាជិករបស់ពួកគេ ដូច្នេះគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានាដែលធនាគារ កាណាឌីយ៉ា ដែលផ្តល់ពិសេសសម្រាប់តែសមាជិករបស់ YEAC នឹងជួយផ្តល់ឱកាសដល់អាជីវកម្មជាច្រើនឱ្យទទូលនូវហិរញ្ញវត្ថុកាន់តែងាយស្រួល។ ពួកយើងខ្ញុំសង្ឃឹមថា ការរីកចម្រើនរបស់វិស័យសហគ្រាសធុនតូច និងមធ្យម នឹងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ និងផលិតភាពកាន់តែច្រើន ក៏ដូចបង្កើតនូវឱកាសការងារច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ៕"

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង