Cctime 6monthsfree desktop
Cc times  web banner kh (2)

អាកាសយានដ្ឋានទាំង៣របស់កម្ពុជាទទួលបានជើងហោះហើរ៦០០ជើង ក្នុងសប្តាហ៍ទី១នៃខែមេសានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅក្នុងសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥នេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមេសា អាកាសយានដ្ឋានទាំង៣របស់កម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានជើងហោះហើរសរុបចំនួន ៦០០ជើង ឬ១២០០ជើង (ទ្វេទិស)។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

បើតាមរបាយការណ៍ ចាប់ពីថ្ងៃទិ០១ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ អកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានជើងហោះហើរសរុបចំនួន ៤៤៩ជើង ឬ៨៩៨ជើង (ទ្វេទិស) កើនឡើង១៦ជើង បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រីឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរសរុបចំនួន ១៣៣ជើង ឬ២៦៦ជើង (ទ្វេទិស) និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុទទួលបានជើងហោះហើរសរុបចំនួន ១៨ជើង ឬ៣៦ជើង (ទ្វេទិស)។

គួរបញ្ជាក់ថា ក្នុងរយៈពេល១២ខែក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦ម៉ឺនជើង ទទួលបានអ្នកដំណើរ ចេញ-ចូល ជាង ៦លាននាក់ និង ទទួលដឹកជញ្ជូនទំនិញចេញ-ចូល បានជិត៨ម៉ឺនតោន។ ចំនួននេះ គឺសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ នៅកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ហើយជាចំនួនកើនឡើងបើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលកម្ពុជា ផ្តល់ជូនដល់ ស៊ីស៊ីថាមស៍៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង