Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមឧកញ៉ាកម្ពុជាជួបជាមួយក្រសួងទេសចរណ៍ដើម្បីសម្រេចឱ្យបាននូវគោលដៅទាក់ទាញទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) លើកទី៥ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ.។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិភាក្សា និងតាមដានវឌ្ឍនភាពការងារដែលបានដាក់ចេញដើម្បីពង្រឹងប្រសិទ្ធភាពអង្គភាពផ្ទៃក្នុងសំដៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពនាយកប្រតិបត្តិថ្មីរបស់ ក.ផ.ផ, ការពិនិត្យ និងអនុម័តលើទម្រង់ស្ថាប័នរបស់ ក.ផ.ផ, ការពិនិត្យ និងអនុម័តលើ Brand Guideline របស់ ក.ផ.ផ ក៏ដូចជាការពិនិត្យ និងអនុម័តលើនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការគ្រប់គ្រងផ្ទៃក្នុងរបស់ ក.ផ.ផ ដែលរួមមាន គណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងការគ្រប់គ្រងធនធានមនុស្ស ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង