Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ស៊ុន ចាន់ថុល ជាមេទ័ពធំដឹកនាំមន្ត្រីចូលជុំរំ«ចរចាពាណិជ្ជកម្ម»ជាមួយរដ្ឋបាលលោកត្រាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 លោក ស៊ុន ចាន់ថុល 

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ ខែមេសានេះ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួល«ទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី»កម្ពុជា-សហរដ្ឋអាម៉េរិក។ក្រុមការងារនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលគេស្គាល់ថា ជាមន្ត្រីឆ្នើមមានបទពិសោធន៍ឆ្នាំផ្នែមពាណិជ្ជកម្ម និង ការកែទម្រង់សេវាពាណិជ្ជកម្ម និងវិនិយោគ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលតាំងពីសម្តេច ហ៊ុន សែន។

ក្រុមការងារចំពោះកិច្ច លោក ស៊ុន ចាន់ថុល ក្នុងនាមជាប្រធានត្រូវដឹកនាំក្រុមការងារដែលមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិក៧នាក់ទៀតត្រូវហោះទៅទឹកដីអាម៉េរិក ដើម្បីចរចា និង ជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក និងការងារមួយចំនួនទៀត ដើម្បីសិក្សាវាយតម្លៃ លើកយោបល់ និង ធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក និងការចរចាផ្សេងទៀត គឺរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ តាមដំណាក់កាលរបស់ខ្លួន ហើយការចរចានេះទៀតសោត គឺដឹកនាំដោយដោយឧបនាយករដ្ឋមន្ត្រី តំណាងឱ្យសម្តេច។

លោក ស៊ុន ចាន់ថុល ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានឋានៈជា «ឧបនាយករដ្ឋមន្ត្រី» ហើយបច្ចុប្បន្នលោកមានតំណែងជា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រី។មុនកាន់តំណែងជា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកធ្លាប់ទទួលបានការកាន់តំណែងជាច្រើនពាក់ព័ន្ធសេដ្ឋកិច្ច និង ការងារវិនិយោគដោយជា  រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨,រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ហើយវិលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូនវិញ ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ហើយបច្ចុប្បន្នក្លាយជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។នេះនៅមិនទាន់រាប់ការងារជាច្រើនទៀតរបស់លោក។

ក្នុងតំណែងធំៗខាងលើ លោក ស៊ុន ចាន់ថុល បានបង្កើតនូវស្នាដៃជាច្រើនតាមរយៈការធ្វើកំណែទម្រង់ឌីជីថល បច្ចេកវិទ្យានានា ក្នុងក្រសួងដែលលោកដឹកនាំ និង ការចរចាផ្នែកពាណិជ្ជ ការវិនិយោគនានា នៅក្រៅប្រទេស។លោក ស៊ុន ចាន់ថុល ទទួលបានការគាំទ្រ និង កោតសរសើរច្រើនពីប្រជាពលរដ្ឋ ចំពោះភាពជាអ្នកដឹកនាំ និង ការធ្វើកំណែទម្រង់ជាច្រើនលើការផ្តល់សេវា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង