Img 1426
Swift cc time

ក.ប.ប ដុតកម្ទេចចោលផលិតផលបារីអេឡិចត្រូនិកជាង ៧ពាន់ប្រអប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ សាខា ក.ប.ប. រាជធានីភ្នំពេញ

ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងទីលានចាក់សម្រាមខណ្ឌដង្កោ នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២២ បាននាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧,២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette)ទាំងនោះ ត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ។

ប្រភពរូប៖ សាខា ក.ប.ប. រាជធានីភ្នំពេញ
ប្រភពរូប៖ សាខា ក.ប.ប. រាជធានីភ្នំពេញ
ប្រភពរូប៖ សាខា ក.ប.ប. រាជធានីភ្នំពេញ
ប្រភពរូប៖ សាខា ក.ប.ប. រាជធានីភ្នំពេញ


Khcct banner

អត្ថបទទាក់ទង