Yearendyearend1140x150
Img 0571

ប្រតិបត្តិការរុករកជនរងគ្រោះក្នុងហេតុការណ៍«អគ្គិភ័យឆេះកាស៊ីណូ»បិទបញ្ចប់រកឃើញមនុស្សស្លាប់២៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ ប្រតិបត្ដិការរុករកជនរងគ្រោះក្នុងហេតុការណ៍«អគ្គិភ័យឆេះកាស៊ីណូ»បិទបញ្ចប់ ជាផ្លូវការហើយ នៅថ្ងៃទី ៣០ ធ្នូនេះ និង បានរកឃើញមនុស្សស្លាប់ចំនួន ២៦នាក់ ខណៈជនរងគ្រោះរបួសសរុប៨៨នាក់ និង ធ្ងន់២៣នាក់។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ក្នុង កាស៊ីណូ នេះមានបុគ្គលិកបម្រើការងារ ៥០០នាក់ និង មានភ្ញៀវចូលលេងនិងស្នាក់នៅចំនួនប្រហែល១,០០០នាក់។ក្រោយបិទបញ្ចប់អាជ្ញាធរកម្ពុជាសហការជាមួយថៃ បានជួយសង្គ្រោះ បានជនរងគ្រោះរបួសសរុប៨៨នាក់/ធ្ងន់២៣នាក់។

បើតាមរបាយការណ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គិតត្រឹមម៉ោង៣៖00រសៀលថ្ងៃនេះ ក្រុមសង្រ្គោះបានធ្វើការស្វែងរកជនរងគ្រោះបានចំនួន ២៦នាក់ បានស្លាប់ ក្នុងនោះមានជនជាតិថៃ១១នាក់ និង ចិនម្នាក់ នេប៉ាល់ម្នាក់ ។

ទាក់ទងនឹងស្ថានការណ៍អគ្គិភ័យនៅទីតាំងកើតហេតុ គឺគ្រប់គ្រងបានទាំងស្រុង ហើយមកទល់ពេលនេះប្រតិបត្តការរុករកត្រូវបានបិទបញ្ចាប់ត្រឹមវេលាម៉ោង ៣៖១៥នាទីរសៀល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង