រាជរដ្ឋាភិបាលសម្រេចបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលអាចឱ្យទំនិញឆ្លងកាត់បាន ២លានតោនក្នុងមួយឆ្នាំ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ