ចិន៖ ក្រុមហ៊ុនកំពង់ផែក្វាងចូវរបស់ប្រទេសចិន នៅថ្ងៃទី៩ ខែមិថុនាម្សិលមិញ បានប្រកាសថា ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណ ២០តោន បានដឹកមកដល់កំពង់ផែណានសា ក្នុងទីក្រុងក្វាងចូវដោយជោគជ័យ។ ការបើកផ្លូវដឹកជញ្ជូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យផ្លែទុរេនកម្ពុជា ចូលទីផ្សារចិនបានលឿនជាងមុន កាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយពង្រីកទីផ្សារកាន់តែធំ។
បើតាមការប្រកាសរបស់ក្រុមហ៊ុនកំពង់ផែក្វាងចូវ ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណ ២០តោន បានដឹកមកដល់កំពង់ផែណានសា ក្នុងទីក្រុងក្វាងចូវដោយជោគជ័យ។ នេះជាលើកដំបូងដែលផ្លែទុរេនកម្ពុជា ត្រូវបានដឹកតាមផ្លូវសមុទ្រ ចូលប្រទេសចិន តាមកំពង់ផែណានសា។
ការបើកផ្លូវដឹកជញ្ជូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យផ្លែទុរេនកម្ពុជា ចូលទីផ្សារចិនបានលឿនជាងមុន កាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយពង្រីកទីផ្សារកាន់តែធំ។ ការដឹកជញ្ជូនដោយជោគជ័យនេះ ស្របពេលប្រជាជនចិនកំពុងនិយមបរិភោគផ្លែទុរេនកាន់តែច្រើន និងភាគីចិនក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលកសិកម្ម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញនូវផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនតាមច្រកសមុទ្រជើងដំបូងជាង១៧តោន បន្ទាប់មកផ្លែទុរេនស្រស់ដឹកជញ្ជូនតាមរយៈផ្លូវអាកាសទៅកាន់ខេត្តហឺណាន របស់ប្រទេសចិនចំនួន២តោន៕