Img 1426
Swift cc time

CDC ជួបជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ដើម្បីជំរុញការវិនិយោគរវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

តូក្យូ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ក្នុងគោលបំណងពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។ ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក KOMORI Takuo អនុរដ្ឋមន្ត្រីក្រសួង METI នៅទីក្រុងតូក្យូ។

បើតាមលោក ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារទ្វេភាគីដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយស្ថានទូតជប៉ុន ក្រោមកិច្ចសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្នុងគោលបំណងពង្រឹងយន្តការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ តាមរយៈយន្តការដែលមានស្រាប់ដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរ ឱ្យឈានឡើងខ្ពស់ថែមមួយកម្រិតទៀត។

ជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងក្រសួង METI ជប៉ុន នាឱកាសនេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីចំណងដ៏រឹងមាំនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) ដើម្បីធានាបាននូវលំហូរវិនិយោគប្រកបដោយគុណភាព សំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ វឌ្ឍនភាព និងរីកចម្រើនរុងរឿងប្រកបដោយចីរភាពនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង