Img 1426
Swift cc time

អង្គការបេះដូងជប៉ុន ផ្តល់សេវាវេជ្ជសាស្ត្រដល់កុមារ និងមនុស្សចាស់ដោយឥតគិតថ្លៃ នៅខេត្តកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្ដាល៖ អង្គការបេះដូងជប៉ុន មានផ្តល់សេវាវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃដល់កុមារ និងមនុស្សចាស់ ដែលបច្ចុប្បន្ន មានទីតាំងចំនួន២ រួមមាន មជ្ឈមណ្ឌលវេជ្ជសាស្រ្ត បេះដូងជប៉ុន (JHMC) និងមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន(ACMC) ដើម្បីផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។

សម្រាប់ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត បេះដូងជប៉ុន (JHMC) មានសេវាពិគ្រោះជំងឺ ដូចជា៖ ពិគ្រោះ និងព្យាបាលជំងឺទូទៅ វះកាត់ទូទៅ និងរោគស្ត្រី។ ចំពោះទីតាំង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិចតុទិស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(ក្បែរក្លោងទ្វារចូលភ្នំឧដុង្គ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកពញាឮ) ដោយបើកទទួលជំងឺថ្មីរៀងរាល់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យជាតិ) ធ្វើការចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៤:៣០ល្ងាច។

ចំណែក មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន(ACMC) មានសេវាពិគ្រោះ និងព្យាបាលជំងឺ ដូចជា៖ ផ្នែករោគកុមារទូទៅ ផ្នែកវះកាត់កុមារទូទៅ (អាយុក្រោម ១៥ឆ្នាំ) និង ផ្នែកមហារីកកុមារ (អាយុក្រោម ១៨ឆ្នាំ)។ ទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល(ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះ) ដោយបើកទទួលជំងឺថ្មីជារៀងរាល់ថ្ងៃ ធ្វើការចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៤:៣០ល្ងាច។

ចំណាំថា មន្ទីរពេទ្យមិនមានការផ្ដល់សេវាព្យាបាលជូន អ្នកជំងឹបេះដូង ជំងឺមហារីគ្រាប់ឈាម (Leukemia) ដុំសាច់ខួរក្បាល (Brain Tumor) និង ផ្នែកវះកាត់ឆ្អឹង(Orthopedic) នោះឡើយ។ 

លក្ខខណ្ឌដែលអាចទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារ រួមមាន៖

• កុមារដែលមានជំងឺមហារីក ទទួលព្យាបាលរហូតដល់អាយុ ១៨ឆ្នាំ

• កុមារដែលមានជំងឺទូទៅ ទទួលព្យាបាលដល់អាយុ ១៥ឆ្នាំ

• ការពិនិត្យ និងព្យាបាល ទាំងផ្នែកជំងឺក្រៅ និងសម្រាកពេទ្យ មន្ទីរពេទ្យនឹងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃទាំងអស់។

អង្គការបេះដូងជប៉ុន បានបញ្ជាក់ពីការបន្តសកម្មភាពវេជ្ជសាស្រ្ត និងកម្មវិធីជាច្រើនទៀត ដើម្បីធានាបានថាកុមារគ្រប់រូបអាចទទួលបានសេវាព្យាបាល ថែទាំសុខភាព ដោយទំនុកចិត្ត និងសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង