Img 1426
Swift cc time

មន្រ្តីជំនាញ កំពុងដំឡើង«ភ្លើងស្តុបថ្មី» និងបរិក្ខាសុវត្ថិភាពចរាចរណ៍ចំនួន២៤ទីតាំង តាមបណ្តោយផ្លូវជាតិលេខ៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

កំពង់ឆ្នាំង៖ មន្រ្តីជំនាញ កំពុងមមាញឹកក្នុងការដំឡើងភ្លើងស្តុបថ្មី និងបរិក្ខាសុវត្ថិភាពចរាចរណ៍ចំនួន២៤ទីតាំង ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ) ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

នាថ្ងៃទី១០ មិថុនា លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងភាគីមិត្តជប៉ុន JICA បានចុះពិនិត្យសកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍បន្ថែមលើដងផ្លូវជាតិលេខ៥(ចំណុចសាលាលេខ៥)រួមមាន៖ ភ្លើងសញ្ញាដាស់តឿនអ្នកបើកបរ, គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ។

បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន។គួរបញ្ជាក់ថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង ត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ)រួមទាំងបរិក្ខាសុវត្ថិភាពចរាចរណ៍ដទៃទៀតដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕


Khcct banner

អត្ថបទទាក់ទង